លោក​ទេស​រដ្ឋ​មន្រ្តី អៀង ម៉ូលី៖ «ក្នុងការអនុ​វត្តការ​ងារ ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​អេដស៍ យើង​នៅ​ខ្វះ​ថវិកា ប្រមាណ​៤លាន​ដុល្លារ​​​​ ក្នុង១ឆ្នាំៗ»

FN ៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​នឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកា​​ប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួល​បានថវិកាបដិភាគ ពីរាជរដ្ឋាភិបាល​កម្ពុជាប្រមាណ ៤លាន៥សែន​ដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។ ការថ្លែងបែបនេះ របស់​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុង​កិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាង​គម្រោង ស្នើសុំថវិកា​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង​ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជា​ទទួលបាន ទាំងការ​ប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លង​មេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍ​បានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋា​ភិបាល​ កំពុងពង្រឹងភាពជាម្ចាស់ … Continue reading លោក​ទេស​រដ្ឋ​មន្រ្តី អៀង ម៉ូលី៖ «ក្នុងការអនុ​វត្តការ​ងារ ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​អេដស៍ យើង​នៅ​ខ្វះ​ថវិកា ប្រមាណ​៤លាន​ដុល្លារ​​​​ ក្នុង១ឆ្នាំៗ»